អភិបាលខណ្ឌកំបូល បានសហការជាមួយ មន្រ្តីនាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីសាលាខណ្ឌ ចូលរួមដាំកូនឈើដើមធ្នុង ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងបៃតង


នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក-លោកស្រី អភិបាលរង បានសហការជាមួយ
មន្រ្តីនាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ
បានដឹកនាំមន្រ្តីសាលាខណ្ឌ លោកចៅសង្កាត់ ប្រជាការពារសង្កាត់ និងកំលាំងសន្តិសុខសាលាខណ្ឌចូលរួមដាំកូនឈើដើមធ្នុងចំនួន១០០ បន្ថែម ទៀតដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងបៃតងក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ដែលជា
អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឃួង ស្រេង
អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ។ តាមប្រសាសន៍ លោកអភិបាល គ្រោងដាំបន្តចំនួន៦០០ដើមថែមទៀតដើម្បីរួមចំនែកថែរក្សាបរិស្ថានតាមដងផ្លូវ និងព្រមទាំងរួមចំនែកបង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ។