ឯកឧត្តម ជួប ប៉ារីស៍ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួងទេសចរណ៍


នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៍មានបរិស្ថានបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួងទេសចរណ៍ ដើម្បីពិនិត្យ និង កែសម្រួល សេចក្តីព្រាង សេចក្តីសម្រេចក្រុមការងារអន្តរក្រសួងរៀបចំ និង អនុវត្តការងារទីក្រុងស្អាត និងបរិស្ថានស្អាត។ក្រុមការងារនេះ មានតួនាទីភារកិច្ចដឹកនាំសម្របសម្រួល ផែនការ យុទ្ធសាស្រ្ត គោលការណ៍ណែនាំការប្រលងប្រណាំងស្រុកមេត្រីភាពបរិស្ថាន ដើម្បីឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ និងគម្រោងសាកល្បងខ្សែក្រវាត់បៃតង នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។