អភិបាលខេត្តរតនគិរី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


រសៀលថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី អមជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម នុត ចន្ទសុខា រដ្ឋលេខាធិការ ក្នុងឱកាសដែលឯកឧត្តមបុះពេញបេសកកម្មនៅខេត្តរតនគិរី ដើម្បីពិនិត្យ ស្វែងយល់ពីការគ្រប់គ្រង និងជំរុញសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។