សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល អញ្ជើញនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣៤២គ្រួសារ


កំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញអមដំណើរសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានអញ្ជើញនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣៤២គ្រួសារ មកពីឃុំសំបូរ ចំនួន៣២៤គ្រួសារ ឃុំសំរោងទង១២គ្រួសារ និងឃុំត្រពាំងគងចំនួន០៦គ្រួសារ នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។