ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះពិនិត្យការងារស្តារប្រឡាយមេ ០១ខ្សែ ក្នុងស្រុកព្រៃឈរ


នៅថ្ងៃអង្គារ៍ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម រួមជាមួយលោកអភិបាលស្រុក ចុះពិនិត្យការងារស្តារប្រឡាយមេ ០១ខ្សែ ប្រវែងចំនួន ១៥០០ម៉ែត្រ មាត់លើ ៥ម៉ែត្រ បាតក្រោម ២ម៉ែត្រ និងកម្ពស់ជាមធ្យម ១.២ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើស្រូវវស្សាចំនួន ៣៥០ហិកតា អ្នកទទួលផល ០៥ភូមិចំនួន ៥០៣គ្រួសារ ស្ថិតនៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្រេចបាន ១០០% ៕