ឯកឧត្តម សំ សារីន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោក ហ៊ុន ស៊ុំ សមាជិកក្រុមប្រឹក្សាសង្កាត់កែប កំពុងមានជំងឺប្រចាំកាយ


នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សំ សារីន ប្រធានគណៈកម្មាធិការគណបក្សខេត្តកែប បានដឹកនាំ ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការគណក្សខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុងកែប សង្កាត់កែប ទៅសួរសុខទុក្ខ លោក ហ៊ុន ស៊ុំ សមាជិកក្រុមប្រឹក្សាសង្កាត់កែប និងជាប្រធានគណបក្សមូលដ្ឋានសង្កាត់កែប នៅគេហដ្ឋានលោកផ្ទាល់ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប
ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្ស មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មិនទុកចោលអ្នកណាម្នាក់ចោលនោះទេ ទោះក្នុងកាលទេសណាក៏ដោយ ជាក់ស្តែង លោក ហ៊ុន ស៊ុំ កំពុងមានជំងឺប្រចាំកាយ សម្រាកព្យាបាយ ដើម្បីសំរាលទុក្ខលំបាក ឯកឧត្តម និងក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកែប បាននាំយកអង្ករ ៥០kg ទឹកផ្លែឈើ ១កេស ទឹកត្រចៀកកាំ ៤ឡូ ទឹកដោះគោឆៅ ៤ឡូ និងថវិកា ៣,៤២០,០០០៛ ផងដែរ ។