ឯកឧត្តម ថោង ខុន និងឯកឧត្តម គួច ចំរើន បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំបុណ្យសមុទ្រជុំទី៣ លើកទី៩


នារសៀលថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំបុណ្យសមុទ្រជុំទី៣ លើកទី៩ នៅខេត្តព្រះសីហនុ ។