ឯកឧត្ដម សុខ យាត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ ប្រធានបុស្តិ៍រដ្ឋបាលសង្កាត់ ស្មៀនសង្កាត់កំពង់លាវ ក្រុងព្រៃវែង


នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៣:០០រសៀល ឯកឧត្ដម សុខ យាត សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ ប្រធានបុស្តិ៍រដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយបានចូលរួមពីសំណាក់លោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកចំនួន២រូប។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាចំនួន៥៤០.០០០៛(ហាសិបបួនម៉ឺនរៀល)។ ឯកឧត្តមបានផ្តាំផ្ញើរដល់អង្គពិធីទាំងមូលឱ្យខិតខំប្រុងប្រយ័ត្នជាប់ជានិច្ចបន្តទៀតការពារជម្ងឺ COVID-19 យកចិត្តទុកដាក់អនុវត្តនយោបាយភូមិឃុំមានសុវត្តិភាព និងបំរើសេវាសាធារណៈអោយបានល្អប្រសើរ៕