ចុះពិនិត្យដោះស្រាយបញ្ហាទឹកលិចមុខសាលាក្តីខ្មែរក្រហម និងផ្លូវជាតិលេខ ៤!


នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯឧត្តម ស៊ុយ សេរិទ្ធិ អភិបាលរងរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លោក សេង គន្ឋ អភិបាលរងខណ្ឌកំបូល ព្រមទាំងលោកប្រធានការិយាល័យ លោកចៅសង្កាត់ និងជំនាញពាកព័ន្ឋ បានចុះពិនិត្យស្ថានភាពប្រឡាយ និងការដ្ឋានជីកស្តារប្រឡាយ នៅប្រឡាយបឹងហា ប្រឡាយទួលពង្រ ប្រឡាយម្ភៃបួន ប្រឡាយជើងឯក ប្រឡាយតាហោ ប្រឡាយសងខាងផ្លូវជាតិលេខ៤ និងប្រឡាយស្របផ្លូវរថភ្លើង ដើម្បីដោះស្រាយបញ្ហាទឹកលិច និងកាត់បន្ថយទឹកលិចនៅតំបន់មុខសាលាក្តីខ្មែរក្រហម និងផ្លូវជាតិលេខ ៤។