អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យ វឌ្ឍនភាពការងារ និងសិក្សាអំពីការងារសាងសង់អាគាររបស់រដ្ឋបាលសាលាខេត្ត និងដាក់ទិសដៅការងារអភិវឌ្ឍន៍បន្ត


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមដោយ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មន្ទីរ អង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យ វឌ្ឍនភាពការងារ និងសិក្សាអំពីការងារសាងសង់អាគាររបស់រដ្ឋបាលសាលាខេត្ត និងដាក់ទិសដៅការងារអភិវឌ្ឍន៍បន្ត ស្រមតាមតម្រូវការនៅថ្នាក់មូលដ្ឋាន ផ្អែកទៅតាមទិសដៅអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា។