មន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប ធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំចំនួន ០៤គម្រោង ក្នុងខេត្តកែប


នៅថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការលទ្ធកម្មនៃក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានធារាសាស្ត្រកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប ធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំចំនួន ០៤គម្រោង ស្ថិតក្នុងខេត្តកែប រួមមាន ៖
១.ប្រព័ន្ធធារាសាស្ត្រ ទំនប់អូរថ្ម ស្ថិតនៅភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ
២.ប្រព័ន្ធធារាសាស្ត្រ ទំនប់វាលវង់ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ
៣.ប្រព័ន្ធធារាសាស្ត្រ ទំនប់ដេីមព្រីង ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ
៤.ប្រព័ន្ធធារាសាស្ត្រ ទំនប់អូរក្រសា ស្ថិតនៅភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុងកែប ៕