សម្តេចភក្តី សាយ ឈុំ ចុះសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់គោករការ ខណ្ឌព្រែកព្នៅ


ព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៧:៣០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រី និងអាជ្ញាធរ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ…។សម្តេចបានសាកសួរសុខទុក្ខ ជាពិសេសពីស្ថានភាពជីវភាពរស់នៅអំពីមុខរបរការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងស្តាប់របាយការណ៍ស្តីពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារបម្រើសេវាសាធារណៈរបស់មន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់…។ សម្តេចក៏បានសាកសួររអំពីសភាពការណ៍ និងការដោះស្រាយពាក់ព័ន្ធជម្ងឺកូវីដ ១៩ ការបន្តអប់រំផ្សព្វផ្សាយអំពីបណ្តាវិធានការទប់ស្កាត់ និងការពារជម្ងឺ នៅក្នុងមូលដ្ឋានផងដែរ។ ក្នុងឱកាសនេះដែរ សម្តេចក៏បានផ្តល់អនុសាសន៍សម្រាប់ការអនុវត្តបន្ត គឺ៖
១-សូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខសុវត្តិភាព ជូនសង្គមជាតិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរ ដោយប្តេជ្ញាចូលរួមកាត់បន្ថយភាពអសកម្ម និងរួមកម្លាំងទប់ស្តាត់ កំចាត់បទល្មើសខុសច្បាប់នានា ឲ្យស្ថិតក្នុងកំរិតតូចទាប់បំផុត….។
២-ចំពោះការផ្តល់ និងបំរើសេវាសាធារណៈ គឺត្រូវតែអនុវត្តដោយគ្មានការរើសអើង និងប្រកបដោយតម្លាភាព គុណភាព ប្រសិទ្ធភាព និងឆាប់រហ័ស…។ សូមជួយសម្តេចក្នុងការពិនិត្យមើល និងផ្តល់ពត៌មានអំពីសមាជិកក្រុមការងារណាដែលអសកម្ម ឫមិនបានចូលរួមជួយការងារនៅមូលដ្ឋាន…។
៣-ត្រូវបន្តរក្សាការពាររាល់សមិទ្ធផល និងសម្ភារៈធនធានទាំងអស់ ដែលមាននៅក្នុងមូលដ្ឋាន…។
៤-បន្តរក្សាការពា និងអភិរក្ស អភិវឌ្ឍ រាល់សម្បតិ្តបតិកភណ្ឌវប្បធម៌(វត្តអារ៉ាម…) ដែលមាននៅក្នុងមូលដ្ឋាន ទុកជាកេរ្ត៍មរតកឲ្យកូនចៅជំនាន់ក្រោយទៀត….។
៥-ចំណោះជម្ងឺរាតត្បាតខូវិដ១៩ មកដល់បច្ច្បន្ននៅលើពិភពលោក គឺនៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ… ហើយបណ្តាប្រទេសធំៗដែលមានសេដ្ឋកិច្ច និងវិទ្យាសាស្រ្តរីកចំរើនជឿនលឿន ក៏កំពុងបន្តកើតមាននូវរលកទី២នៃការរាតត្បាតកាន់តែកើនឡើងរាល់ថ្ងៃ និងមិនទាន់ផលិតបានថ្នាំព្យាបាល ឫវាក់សាំងការពារនៅឡើយ….។
ដោយឡែកនៅកម្ពុជាយើង អាស្រ័យដោយរាជរដ្ឋាភិបាល និងក្រសួងជំនាញពាក់ព័ន្ធទាំងអស់ ក្តាប់ជាប់ និងគ្រប់គ្រងសភាពការបានល្អ ហើយបានត្រៀមលក្ខណៈទុកជាមុន និងបានដាក់ចេញនូវបណ្តាវិធានការទប់ស្កាត់ការពារបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា….ម្យ៉ាងទៀតកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ប្រជាពលរដ្ឋគ្រប់រូបម្នាក់ៗសុទ្ធតែមានការភ័យខ្លាច មានការយល់ដឹង និងចូលរួមសហការអនុវត្តយ៉ាងសស្រាក់សស្រាំ….នោះទើបស្ថានភាពនៃជម្ងឺនេះមិនមានសភាពធ្ងន់ធ្ងរហើយ ការចម្លងទៀតសោតក៏នៅតែមិនមានរីករាលដាលដល់ក្នុងសហគមន៍។ មកទល់ថ្ងៃនេះករណីឆ្លងមានត្រឹមតែ ១៣០នាក់ តែការព្យាបាលឲ្យជាសៈស្បើយគឺមានចំនួនច្រើន (១២៧នាក់/១៣០នាក់)គឺនៅសល់តែអ្នកជម្ងឺ៣នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមិនទាន់មានអ្នកស្លាប់នៅឡើយ។
តែទោះជាយ៉ាងណានេះក្តី សភាពការណ៍កើតមាននូវរលកទី២ នៃការចម្លងខូវិដ១៩ នៅបណ្តាប្រទេសជាច្រើននាពេលថ្មីៗនេះ គឺជាហរតុផលដែលកម្ពុជាយើងត្រូវតែបង្កើនការប្រុងប្រយ័ត្ន ក្នុងការការពារទប់ស្តាត់ជាបន្តទៀតដែល… ចំពោះមុខយើងត្រូវខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋយើងឲ្យប្រុងប្រយ័ត្ន និងអនុវត្តខ្ជាប់ខ្ជួននូវបណ្តាវិធានការនានា ដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ ជាក់ស្តែងគឺ៖
-ការអនុវត្ត អនាម័យខ្លួនប្រាណ…
– ការអនុវត្តគម្លាតសុវត្ថិភាព សង្គម និងសុវត្ថិភាពបុគ្គល…។
-និងត្រូវពាក់ម៉ាស្សការពារក្នុងករណីចាំបាច់ ដូចជាការធ្វើដំណើរ និងការចូលរួមពិធីនានា ឫនៅកន្លែងដែលមានមនុស្សច្រើនៗ..។
ក្នុងករណីមានការសង្ស័យ ឫមានអំពីអាការៈមិនស្រួលខ្លួនដែលអាចពាក់ព័ន្ធនឹងជម្ងឺនេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ឬទាក់ទងផ្តល់ព័ត៌មានទៅខ្សែទូរស័ព្ធ១១៥ជាបន្ទាន់…។ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចេះការពារខ្លួនដោយខ្លួនឯង គឺដើម្បីការពារខ្លួនយើងផ្ទាល់ ការពារក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន និងការពារសហគមន៍ និងសង្គមជាតិទាំងមូលផងដែរ…៕