លោកជំទាវ ភឿង សកុណា បានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់លើកទី៤


រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់គម្រោងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងចូលក្នុងប្រព័ន្ធកុំព្យូរទ័រ បានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់លើកទី៤ ដើម្បីពិភាក្សាលើបញ្ហា និងស្វែងរកដំណោះស្រាយចំពោះការងារដែលបានអនុវត្តនាពេលកន្លងមក។

សារមន្ទីរទួលស្លែង សូមជម្រាបជូនសាធារណជនជ្រាបថា៖ គម្រោងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងចូលក្នុងប្រព័ន្ធកុំព្យូរទ័រ បានអនុវត្តចាប់ពីឆ្នាំ២០១៨ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩ ប៉ុន្តែដោយសារវិបត្តិនៃជម្ងឺកូវីដ-១៩ ទើបត្រូវលើកពេលនៃការអនុវត្តគម្រោងរហូតមកដល់បច្ចុប្បន្ន។ នាពេលអនាគតដ៏ខ្លីនេះ សាធារណជនអាចចូលប្រើប្រាស់ទិន្នន័យឯកសារក្នុងគេហទំព័ររបស់សារមន្ទីរ។