អភិបាលខេត្ត កំពង់ចាម អញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ជួសជុល កែរលំអរសួនច្បារនៅតាមបណ្ដោយមាត់ទន្លេក្នុងក្រុងកំពង់ចាម


នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត កំពង់ចាម អមដំណើរដោយមន្ត្រីសាលាខេត្ត និងអាជ្ញាធរក្រុងកំពង់ចាមអញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ជួសជុល កែរលំអរសួនច្បារនៅតាមបណ្ដោយមាត់ទន្លេក្នុងក្រុងកំពង់ចាម បន្ទាប់មកឯកឧត្តមបានអញ្ជើញបន្តមើលការដាក់តាំងពិពណ៍ ផលិតផលគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចរបស់សហគមន៍នានា របស់ខេត្តកំពង់ចាម ដែលរៀបចំឡើងដោយមន្ទីពាណិជ្ជកម្មខេត្ត។