នារសៀលថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលអនុវត្តយុទ្ធនាការក្នុងរយៈពេល ១ខែ បន្ទាប់ពីការប្រកាសដាក់ចេញនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំ រឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បើកកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងដើម្បីត្រួតពិនិត្យ និង វាយតម្លៃលើលទ្ធផលនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត
