ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស៊ាកឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងសហការី និងមានការចូលរួមពីលោកស្រី សេង សុខឃីម អភិបាលរងស្រុក តំណាងលោក ងួន ប៊ុណ្ណាន អភិបាល នៃគណ:អភិបាលស្រុក និងសហការី បានអញ្ជើញសំណេះសំណាល និងចែកគ្រាប់ពូជបន្លែរយ:ពេលខ្លី និងសម្ភារកសិកម្ម ដេីម្បីអន្តរាគមន៍បន្ទាន់ក្នុងដំណាក់កាលទប់ស្កាត់ជំងឺកូវីដ-១៩ ជូនកសិករមកពីឃុំទាំង៧ ក្នុងស្រុកអូររាំងឪ សរុបចំនួន ៦៧គ្រួសារ។
ឯកឧត្តម ស៊ាកឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញសំណេះសំណាល និងចែកគ្រាប់ពូជបន្លែរយ:ពេលខ្លី និងសម្ភារកសិកម្ម ដេីម្បីអន្តរាគមន៍បន្ទាន់ក្នុងដំណាក់កាលទប់ស្កាត់ជំងឺកូវីដ-១៩ ជូនកសិករមកពីឃុំទាំង៧ ក្នុងស្រុកអូររាំងឪ
