តាកែវ៖ គ្រូបង្គោលនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ បានទទួលវគ្គបណ្ដុះបណ្ដាលពី របៀបបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីអភិវឌ្ឍសមត្ថភាពគ្រូបង្គោលឱ្យចេះប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកបម្រើដល់ការបង្រៀនយកទៅអនុវត្តផ្ទាល់ជាមួយសិស្សដើម្បីធានាបានថាសិស្សានុសិស្សនៅតែអាចទទួលបានការអប់រំប្រកបដោយគុណភាពហើយស្របតាមទិសដៅក្រសួងអប់រំ យុវជន និងកីឡា។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត សភាចារ្យហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។ ឆ្លៀតក្នុងឱកាសនេះឯកឧត្ដមក៏បានលើកឡើងថា “ចាប់ពីពេលនេះតទៅបច្ចេកវិទ្យាជាផ្នែកមួយនៃកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ”។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានចែកជួនកុំព្យូទ័រយួរដៃជូនមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ១០គ្រឿង និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ១០គ្រឿង៕
៦ កក្កដា ២០២០ | ខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៃសាលាគរុកោសល្យ និងវិក្រឹតការ ពីរបៀបបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក
