មន្រ្តីជំនាញក្រសួងបរិស្ថាន និង រដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យប្រភពទឹកសាប និស្ថានភាពអភិវឌ្ឍឆ្នេរ នៅក្រុងកោះរ៉ុង


នៅថ្ងៃចន្ទ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកោះរ៉ុង បានដឹកនាំក្រុមការងារ ដែល មានសមាសភាពចូលរួមពីតំណាងនាយកដ្ឋានជំនាញ ចំណុះក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរក្រុងកោះរ៉ុង ចុះពិនិត្យប្រភពទឹកសាប ស្ថានភាពអភិវឌ្ឍឆ្នេរ អង្កេត និងជួបប្រជុំពិភាក្សាទីតាំងមានសក្តានុពលក្នុងតំបន់ការពារធម្មជាតិសមុទ្រកោះរ៉ុង សម្រាប់ប្រែក្លាយតំបន់នេះទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន បង្កើតការងារ និងផ្តល់សេវាកម្មទេសចរណ៍ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាព។