អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំសណ្តាប់ធ្នាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅព្រឹកថ្ងៃចន្ទ ១រោច ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំសណ្តាប់ធ្នាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលរងក្រុងព្រះសីហនុ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាជ្ញាធរសង្កាត់ និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។