លោកជំទាវ ប៊ន សុភី និងសហការីចុះសាកសួរសុខទុក្ខគ្រួសារងាយរងគ្រោះ និងជនចាស់ជរា ចំនួន ០៥គ្រួសារ ក្នុងស្រុករលាប្អៀរ


កំពង់ឆ្នាំងៈ រសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ខេត្តកំពង់ឆ្នាំងរួមដំណើរដោយ លោកស្រី ឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរងនគរបាលខេត្ត និងសហការី បានចុះសាកសួរសុខទុក្ខបងប្អូនជួបការលំបាក មិនបានចេញធ្វើចំណាកស្រុកក្រៅប្រទេស និងបងប្អូនដែលចេញទៅធ្វើការក្រៅបន្សល់ទុកម្តាយឪពុកចាស់ជរា នៅចាំផ្ទះ សរុប ចំនួន ០៥គ្រួសារ។

ក្នុងឱកានោះលោកជំទាវ ប៊ន សុភី បាននាំយកអំណោយរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខា
ធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងៈឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល
ខេត្តកំពង់ឆ្នាំង និងជាប្រធាន គ.ខ.ប.ជ ខេត្ត ជូនគ្រួសារងាយរងគ្រោះ ចំនួន ០៥គ្រួសារ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានៈ

១.ស្ថិតក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន ០២គ្រួសារ៖
-លោកស្រី រស់ ម៉ិច ទទួលបានៈ អង្ករ ចំនួន ២០គីឡូក្រាម ឃីត១កញ្ចប់ និងថវិកា ចំនួន ៥០ ០០០រៀល, អនុភូមិ ចំនួន ២០ ០០០រៀល លើកទឹកចិត្តមីងនៅវត្តដាំបន្លែ ចំនួន ៣០ ០០០រៀល។
-លោកស្រី យឺន ទទួលបាន អង្ករ ចំនួន ២០គីឡូក្រាម ឃីត១ កញ្ចប់ និងថវិកាចំនួន ៥០ ០០០រៀល។

២.ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ចំនួន ០៣គ្រួសារ៖
-លោកស្រី ជឹម សឹង ពិការដេីរមិនរួចទទួលបាន អង្ករ ចំនួន ២០គីឡូក្រាម ឃីត១ កញ្ចប់ និងថវិកា ចំនួន ៥០ ០០០រៀល។
-លោក ជឹម យឿន ពិការដេីរមិនរួចទទួលបាន អង្ករ ចំនួន ២០គីឡូក្រាម ឃីត១ កញ្ចប់ និងថវិកា ចំនួន ៥០ ០០០រៀល។
-លោក ចាន់ សុផា ទទួលបាន អង្ករ ចំនួន ២០គីឡូក្រាម ឃីត១ កញ្ចប់ និងថវិកា ចំនួន ៥០ ០០០រៀល ចាស់ជរា និងមានជម្ងឺប្រចាំកាយ ៕