រដ្ឋបាលស្រុកឆែប បានប្រារព្ធពិធីប្រគេនទៀនវស្សា និងទេយ្យទាន ជូនដល់វត្តចំនួន១១វត្ត ក្នុងស្រុកឆែប


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកឆែប បានប្រារព្ធពិធីប្រគេនទៀនវស្សា និងទេយ្យទាន ជូនដល់វត្តចំនួន១១វត្ត ក្នុងស្រុកឆែប នៅវត្តសុវណ្ណគិរី(ហៅវត្តឆែប) ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម កែវ លឹមហាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ពៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប ឯកឧត្ដម ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានប្រធានក្រុមការងារថ្នាក់ខេត្តជួយស្រុកឆែប និងមានការអញ្ជើញចូលរួមពី គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ប្រតិភូថ្នាក់ជាតិ ថ្នាក់ខេត្ត ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ អង្គភាពចំណុះរចនាសម្ព័ន្ធសាលាស្រុក អាជ្ញាធរភូមិ ឃុំ និងលោកយាយ លោកតា ក្នុងឃុំឆែបមួយ ។

ទេយ្យទានដែលបានប្រគេនវត្តទាំង១១នាឱកាសនោះមាន៖
+ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប
អង្ករ ២៤២គ.ក្រ មីម៉ាម៉ា២២កេស ទឹកត្រី១១យួរ ទឹកស៊ីអ៊ីវ ១១យួរ ទឹកផ្លែឈើ១១កេស ទឹកសុទ្ធ២២កេស និងថវិកា១,៧៦០,០០០៛។
+ក្រុមការងារខេត្តចុះជួយស្រុកឆែប
ទៀនវស្សា០១គូរ អង្ករ១០០គ.ក្រ មីម៉ាម៉ា០៥កេស ទឹកត្រី ០៥យួរ ទឹកស៊ីអ៊ីវ០៥យួរ ទឹកក្រូច០៥កេស ទឹកសុទ្ធ០៥កេស ខ្ទឹមស០៥គ.ក្រ អំបិល០៥គ.ក្រ ប៊ីចេង២,៥០គ.ក្រ ប្រេងម៉ា ស៊ូត៣០លីត្រ និងថវិកា២,៥០០,០០០៛។
+រដ្ឋបាលស្រុកឆែប
អង្ករ៥៥០គ.ក្រ មីសាច់មាន់១១កេស ទឹកស៊ីអ៊ីវ១១យួរ ប្រេងឆា១១ដប និងថវិកា ១,១០០,០០០៛។