អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីវេរទៀនវស្សាប្រគេនដល់ព្រះសង្ឃ ចំនួន១២វត្ត (គណៈធម្មយុត្តិទូទាំងខេត្តកណ្តាល)


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី០៨ ខែកក្កដា នេះឯឧ គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីវេរទៀនវស្សាប្រគេនដល់ព្រះសង្ឃ ចំនួន១២វត្ត(គណៈធម្មយុត្តិទូទាំងខេត្ត) ពិធីប្រារព្វធ្វើនៅវត្តព្រះឥន្ធសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលដោយមានការអញ្ជើញចូលរួមពី៖ ឯឧ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្រ្តីស្រុក-ឃុំ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត   ប្រមាណ១០០នាក់ ។ ទេយ្យទានដែលបានប្រគេន រួមមាន៖ វត្តព្រះមេគណខេត្ត បច្ច័យ ៤លានរៀល, ទៀន ១គូ, អង្ករ២០០គក្រ, ទឹកក្រូច ទឹកបរិសុទ្ធ ៤កេស ត្រីខ១០យួរ និងសាដក១។ វត្តព្រះអនុគណ ទាំង១១ ក្នុងខេត្ត ក្នុង១វត្តបច្ច័យ ១លានរៀល ទៀន១គូ អង្ករ១០០គក្រទឹកក្រូច ទឹកបរិសុទ្ធ២កេស, ត្រីខ៥យួរ និងសាដក១។
ប្រគេនបច្ច័យដល់សមណសិស្ស ៤០អង្គ ក្នុង១អង្គ ៤ម៉ឺនរៀល និងបានជូន តាជី យាយជី ៦០នាក់ ម្នាក់ៗ ២ម៉ឺនរៀល។
បន្ទាប់មក ឯឧ និងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះសង្ឃរាជ ប៊ូ គ្រី ដែលជាអំណោយរបស់សម្តេចតេជោ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់។