លោកជំទាវ សុីវណ្ណ បុទុម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតាមអនឡាញ ស្តីពី យេនឌ័រ និងការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (NDC)


លោកជំទាវ សុីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធាន”គ.ស.យ.ប” បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតាមអនឡាញ ស្តីពី យេនឌ័រ និងការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (NDC)។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹង និងបង្កើនសមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកិច្ចការនារី ជាពិសេសក្រុមការងារ គណកម្មាធិការដឹកនាំសម្របសម្រួលការងារយេនឌ័រ និងការប្រែប្រួលអាកាសធាតុ (គ.ស.យ.ប) ក្នុងការអនុវត្តការងារយេនឌ័រ និងបរិយាប័ន្នក្នុងដំណើរការរួមចំណែករបស់ជាតិ ឆ្លើយតបទៅនឹងការអនុវត្តក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែម្រួលអាកាសធាតុ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងកិច្ចការនារី នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយ គ.ស.យ.ប គាំទ្រដោយអង្គការ UN Women ដោយមានការចូលរួមពីវាគ្មិនមកពីថ្នាក់តំបន់ ដូចជា UNFCCC, UNEP, ADB, CCCA/UNDP ។