លោកជំទាវ និន សាផុន បានដឹកនាំសមាជិក សមាជិកាគណៈកម្មការ​ ប្រជុំពិនិត្យពិភាក្សាលើកិច្ចការផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីពិនិត្យអំពីទិសដៅបន្តក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់គណៈកម្មការ


នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកាគណៈកម្មការ​ ប្រជុំពិនិត្យពិភាក្សាលើកិច្ចការផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីពិនិត្យអំពីទិសដៅបន្តក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់គណៈកម្មការដែលមានការងារស្នូល៣ ការងារនីតិកម្ម (ការតាក់តែងនិងអនុម័តច្បាប់) ភាពជាតំណាងរបស់ពលរដ្ឋ និងការតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះលោកជំទាវប្រធានបានលើកឡើងអំពីកម្មវិធីនិងខ្លឹមសារឯកសាររបស់គណៈកម្មការដែលនឹងត្រូវចុះមូលដ្ឋាននាពេលខាងមុខ។
ជាមួយគ្នានេះ​ លោកជំទាវ​ និន សាផុន បានថ្លែងអំណរគុណដល់សមាជិកដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារ។