នៅរសៀលថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៣កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ រួមមាន ៖
១.ប្រព័ន្ធធារាសាស្ត្រ ជាំតាហុឹង ស្ថិតនៅឃុំទឹកជ្រៅ ស្រុកតំបែរ
២.ប្រព័ន្ធធារាសាស្ត្រ បឹងធំ ស្ថិតនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ
៣.អាងស្តុកទឹកភ្លៀងតាវ៉ាន់ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ៕
ក្រុមការងារមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៣កន្លែង ក្នុងខេត្តត្បូងឃ្មុំ
