សម្តេចភក្តី សាយ ឈុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខ មន្ត្រី និងអាជ្ញាធរសង្កាត់ អូរឫស្សីទី៤


ព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែ
កក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់
អូរឫស្សីទី៤ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ….។
បន្ទាប់ពីបានស្តាប់លោកចៅសង្កាត់ ជំរាបរាយការណ៌ជូនអំពីសភាពការណ៌ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងពីការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពព្រមទាំងការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការលំបាក បញ្ហាប្រឈមខ្លះដែលអាជ្ញាធរសង្កាត់ និងមន្ត្រីមូលដ្ឋានបានជួបដោះស្រាយ ព្រមទាំងពីស្ថានភាពជីវភាពរស់នៅ ការប្រកបមុខរបររកស៊ី ធ្វើការងាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់….សម្តេចប្រធានក្រុមការងារ បានសម្តែងនូវការសប្បាយរីករាយ ហើយវាយតំលៃខ្ពស់ចំពោះការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរសង្កាត់ និងមន្រ្តីមូលដ្ឋានទាំងអស់…..។
ក្នុងឱកាសនោះដែរ សម្តេចភក្តីក៏បានជំរាបជូនអំពីសភាពការណ៌រីកចំរើន ការអភិវឌ្ឍ និងសមិទ្ធផលធំៗថ្មីៗរបស់ប្រទេសជាតិ…ព្រមទាំងផ្តល់អនុសាសន៌ដល់មន្ត្រីសង្កាត់ និងមន្រ្តីមូលដ្ឋាន….៖
-បន្តខិតខំអនុវត្តឲ្យកាន់តែល្អតាមតួនាទីភារកិច្ច…ជាពិសេសយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើ ការរក្សាការពារ សន្តិសុខ
សណ្តាប់សាធារណៈក្នុងមូលដ្ឋាន ចាត់វិធានការបង្ក្រាប ទប់ស្កាត់បទល្មើសនានា រួមទាំងបញ្ហាគ្រឿងញៀន….។
-ផ្តល់សេវាសាធារណៈ បំរើប្រជាជនដោយគ្មានការរើសអើង និងប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស….។
-យកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាអនាម័យ និងសោភ័ណភាពទីក្រុងទាំងនៅទីសាធារណៈ និងនៅលំនៅដ្ឋានកន្លែងប្រកបរបររកស៊ីរបស់ប្រជាជន….។
-បង្កើនស្មារតីទទួលខុសត្រូវខ្ពស់បញ្ហារក្សាការពារធនធាន ទ្រព្យសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធ ដែលមាននៅក្នុងមូលដ្ឋានសង្កាត់យើង…។
-ចំពោះមុខវិបត្តិកូវីដ ១៩ សម្តេចបានក្រើនរំលឹកឲ្យមន្ត្រី កងកម្លាំងមានសមត្ថកិច្ចយើងបន្ត
យកចិត្តទុកដាក់ អប់រំ និងផ្សពផ្សាយដល់ប្រជាជនយើងឲ្យខិតខំអនុវត្តរាល់វិធានការដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំជាក់ស្តែងគឺ៖
-អនាម័យខ្លួនប្រាណឲ្យបានល្អ និងជាប្រចាំ ដោយប្រើសាប៊ូ ទឹកអាកុល….។
-អនុវត្តគម្លាតសុវត្ថិភាពសង្គម និងបុគ្គល…។
-បន្តប្រើម៉ាស្សការពារក្នុងពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈ ក្នុងពេលធ្វើការងារ ឬក្នុងទីសាធារណៈដែលមានមនុស្សច្រើនៗ….។
-ក្នុងករណីមានអាការៈមិនស្រួលខ្លួន…ត្រូវប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យជួបគ្រូពេទ្យជំនាញឲ្យពិនិត្យព្យាបាល ឬទាក់ទងផ្តល់ព័ត៌មានទៅខ្សែទូរស័ព្ទ១១៥ ដែលប្រចាំការ ផ្តល់ការពិគ្រោះផ្តល់យោបល់ពាក់ព័ន្ធជម្ងឺរាតត្បាតកូវីដ១៩នោះ…៕