ឯកឧត្តម ប៉ាក់ សុខុម អញ្ជើញចូលក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ជំហានទី ឆ្នាំ២០២០-២០២៤


នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមក្នុងពិធី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ជំហានទី ឆ្នាំ២០២០-២០២៤ ជាមួយឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Nadia Ottiger នាយករងកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលក្នុងនោះ SDC បានបង្ហាញពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលស្វីស ដើម្បីគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា រួមទាំងវិជ្ជាជីវៈទេសចរណ៍ សម្រាប់បណ្តុះបណ្តាលនៅខេត្តគោលដៅគម្រោងចំនួនប្រាំរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងព្រះវិហារ។ កម្មវិធីអភិវឌ្ឍជំនាញជំហ៊ានទី២ នេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តគោលដៅខាងលើ ដើម្បីទទួលបាលការងារសមរម្យ និងបង្កើនប្រាក់ចំណូល។ សម្រាប់ជំហ៊ានទី២ ឆ្នាំ២០២០-២០២៤ ក្រសួងទេសចរណ៍នឹងដឹកនាំការងារលើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍លើកម្មវិធី បណ្តុះបណ្តាលបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា (Hospitality for Kampuchea-HoKa) ដល់យុវជន និងយុវជនារីក្នុងខេត្តគោលដៅចំនួនរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងព្រះវិហារ លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលក្នុងនឹងផ្តល់នូវវិថីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈពិតប្រាកដយល់យុវជន បង្កើតការចាប់យកឱកាសការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅ។ គម្រោងនឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលបង្កើតបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍លើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទខេត្តគោលដៅអេកូទេសចរណ៍ និងចូលរួមបង្កើតធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផងដែរ៕