ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បាន-នឹងកំពុងបន្តចុះអន្តរាគមន៍បូមទឹក ជួយសង្គ្រោះ ស្រូវរដូវវស្សា ជូនកសិករ


នៅថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បាន-នឹងកំពុងបន្តចុះអន្តរាគមន៍បូមទឹក ជួយសង្គ្រោះ ស្រូវរដូវវស្សា ជូនកសិករ លើផ្ទៃដី ចំនួន ៦៥ហិកតា ដែលកំពុងជួបការខ្វះទឹក ឲ្យរួចផុតពីការខូចខាត ដោយប្រើប្រាស់ ម៉ាស៊ីនចល័ត ធន់ ៦០សេះ ចំនួន ០១គ្រឿង ស្ថិតនៅក្នុងភូមិពងទឹក (ប៉ែកខាងកើតប្រឡាយមេស្បូវអណ្តែត) ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ៕