ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះត្រួតពិនិត្យលើការងារបង្ករបង្កើនផល ការងារពលករជីកប្រឡាយជើងក្អែប និងសំណេះសំណាលជាមួយមន្រ្តីរាជការ នៅមន្ទីរធនធានទឹកខេត្តព្រះវិហារ


នៅថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តព្រះវិហារ និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះត្រួតពិនិត្យលើការងារបង្ករបង្កើនផល ការងារពលករជីកប្រឡាយជើងក្អែប និងសំណេះសំណាលជាមួយមន្រ្តីរាជការ នៅមន្ទីរធនធានទឹកខេត្តព្រះវិហារ ។ ការចុះត្រួតពិនិត្យជាក់ស្ដែងលើការងារ រួមមានដូចជា ៖
-ចុះពិនិត្យអាងទឹក ៩៥ ស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ
-ចុះពិនិត្យអាងទឹកមរតកតេជោ ស្ថិតនៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត
-ចុះពិនិត្យអាងទឹកកងពលលេខ៣ ស្ថិតនៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត
-ចុះពិនិត្យអាងទឹកសីម៉ា ស្ថិតឃុំរំដោះស្រែ ស្រុកជាំក្សាន្ត
-ចុះពិនិត្យអាងទឹកកំពីងពួយតាសេក ស្ថិតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ត និងបានចុះពិនិត្យការងារបង្ករបង្កើនផលគ្រប់ស្រុក-ក្រុង ក្នុងខេត្តព្រះវិហារ ៕