អភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម ញ៉ែម វ៉ាលី អញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធសួនច្បារនៅបណ្តាយមាត់ទន្លេ ចាប់ពីកំពង់សាឡាងចាស់ រហូតដល់គល់ស្ពានគីហ្សូណា


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និងសហការី នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធសួនច្បារនៅបណ្តាយមាត់ទន្លេ ចាប់ពីកំពង់សាឡាងចាស់ រហូតដល់គល់ស្ពានគីហ្សូណា ដើម្បីធ្វើការជួសជួលកែលម្អនូវចំណុចខ្វះខាត សំដៅធ្វើយ៉ាងណាឲ្យសួនច្បារខាងលើ រក្សាបាននូវសោភ័ណ្ឌភាព ផាសុខភាព និងគួរជាទីទាក់ទាញដល់់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកលេងកំសាន្ត ជាពិសេសឲ្យសាកសមនិងជ័យលាភី “រំដួលបីទង” ដែលក្រុងកំពង់ចាមយើងធ្លាប់ទទួលបាន នាពេលកន្លងមក។