លោកជំទាវ ប៊ន សុភី បានថ្លែងថាៈដោយសារប្រទេសមានសន្តិភាពទើបប្រជាពលរដ្ឋយើងមានឱកាសប្រារព្ធពិធីបុណ្យផ្សេងៗតាមប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ


កំពង់ឆ្នាំងៈលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះនៅរសៀលថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ក្នុងពិធីពុទ្ធាពិសេកព្រះពុទ្ធរូបនៅសាលាបុណ្យភូមិជ្រៃកោង ឃុំខ្នារឆ្មា ស្រុកសាមគ្គីមាបជ័យ ខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយា ​ឯកឧត្តម ឈួរ ច័ន្ទឌឿន​អភិបាល​ខេត្តកំពង់ឆ្នាំង លោក សេរី សុខុម និងសហការី តំណាងឯកឧត្តម​បណ្ឌិត ចាន់ ដារ៉ុង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ អាជ្ញាធរដែនដី ព្រមទាំងពុទ្ធបរិស័ទផងដែរ។

លោកជំទាវ ប៊ន សុភី បានថ្លែងបន្តថាៈរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសជាតិជាតិមានសុខសន្តិភាព ពេញលេញ​បានអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទជិតឆ្ងាយ មានលទ្ធភាព និងមធ្យោបាយគ្រប់គ្រាន់ ក្នុងការចូលរួមប្រារព្ធពិធីបុណ្យផ្សេងៗតាមប្រពៃណី។

សូមបញ្ជាក់ថាៈការរៀបចំពីធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាហើយការកសាងព្រះពុទ្ធរូបផ្តួចផ្តើមគំនិតពីព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានិងកើតចេញពីទឹកចិត្តជ្រះថ្លា របស់ថ្នាក់ដឹកនាំ ព្រះសង្ឃ គណៈកម្មការ អាចារ្យ សប្បុរសជនជិតឆ្ងាយ ទាំងក្នុង និងក្រៅប្រទេស ប្រជាពលរដ្ឋ ផងដែរ៕