គណ:ប្រតិភូរដ្ឋសភាដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារីនៃរដ្ឋសភា និងឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណ:កម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត ហេង សុខន ប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងសហការី ក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពជំងឺផ្សេងៗ និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសការអនុវត្តនូវគោលការណ៏នៃការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌ របស់មន្ទីរពេទ្យបង្អែកខេត្ត នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
លោកជំទាវ ឡោក ខេង អញ្ជើញចុះជួបពិភាក្សាការងារជាមួយប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងសហការី
