អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងការជំរុញកាងារវិស័យកសិកម្ម ព្រមទាំងជំរុញការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងការជំរុញកាងារវិស័យកសិកម្ម ព្រមទាំងជំរុញការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ថ្ងៃអង្គារ ៨ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្នដោយសារជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពង្រឹង និងពង្រីកការផលិតផលក្នុងស្រុក ជាពិសេសវិស័យកសិកម្មតែម្តង។ ដោយឡែកខេត្តកោះកុង ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាសេនាធិការ បានចុះអប់រំ ផ្សព្វផ្សាយ ដល់ប្រជាកសិករ នៅទូទាំងខេត្ត ឱ្យជំរុញការផលិត និងការដាំដុះ ស្របតាមបច្ចេកទេស របស់ក្រសួងកសិកម្ម ទន្ទឹមនេះដែរ សូមឱ្យមន្ទីរ អង្គភាព ចូលរួមជ្រោមជ្រែង ដល់ជនមានពិការភាព និងប្រជាពលរដ្ឋក្រីក្រ នៅឃុំភ្ញីមាស ស្រុកគិរីសាគរ ព្រមទាំងបន្តសហការផ្សព្វផ្សាយតាមជំនាញរៀងៗខ្លួន៕