ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ចុះទស្សនៈកិច្ចសិក្សា ដើម្បីស្វែងយល់ពីសក្តានុពលពីការដាំបន្លែ របស់កសិករ ក្នុងខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងសមាជិក និង ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ ចុះទស្សនៈកិច្ចសិក្សា ដើម្បីស្វែងយល់ពីសក្តានុពលពីការដាំបន្លែ របស់កសិករ ឈ្មោះ សោម ឌៀប និងប្តីឈ្មោះ ហេង គង់ នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ហើយបច្ចុប្បន្នគាត់មានដាំបន្លែនៅក្នុងផ្ទះសំណាញ់ ៣ខ្នង ហើយមានដាំបន្លែនៅខាងក្រៅផ្ទះសំណាញ់ផងដែល មានការចិញ្ចឹមត្រី ក្នុងការដាំបន្លែដោយទទួលបានចំណូលសរុប ២០,៤៨០,០០០ រៀល ក្នុងនោះត្រូវចំណាយលើចំណីត្រី សំភារៈស្បៃគ្រប ប្រេង…អស់សរុប ៤,២១០,០០០រៀល គាត់នៅទទួលបានប្រាក់ចំណេញពីមុខរបរទាំងអស់នោះសរុប ១៦,២៧០,០០០រៀល សម្រាប់ឆ្នាំ២០១៩ កន្លងមក។