ថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភាអញ្ជើញនាំយកនូវបច្ច័យ និងទេយ្យទានរបស់សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក


នាល្ងាចច្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករង និងលោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភាបានអញ្ជើញនាំយកនូវបច្ច័យ អង្ករ ទេយ្យទានរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវទៅថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបុទុមវតី។