ឯកឧត្តម ម៉ាត់ សេត និង លោកជំទាវ យ៉យ នីតា បានចុះសួរសុខទុក្ខ នាំយកអំណោយមួយចំនួនទៅចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២៧គ្រួសារ


នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា និងទេសចរណ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានការចូលរួមពី លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ លោក​ លោកស្រី​ ក្រុមប្រឹក្សាស្រុក ក្រុមការងារអង្គការយូមេនីធីហ្វើសកម្ពុជា និងសម្ព័ន្ធយុវជនម៉ូស្លីមកម្ពុជាខេត្តកំពត បានចុះសួរសុខទុក្ខ នាំយកអំណោយមួយចំនួន និងថវិកា ទៅចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២៧គ្រួសារ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

អំណោយដែលចែកជូននាពេលនេះ​ ក្នុង១គ្រួសារទទួលបាន÷ អង្ករ៤០គីឡូក្រាម ស្កសរ១គីឡូក្រាម​ ប្រេងឆា ១លីត្រ​ មី២០កញ្ចប់​ ត្រីខ១០កំប៉ុង​ ទឹកស៊ីអ៊ីវ១ដប ទឹកដោះគោ១កំប៉ុង និងថវិកាចំនួន៨០,០០០៛(ប្រាំបីម៉ឺនរៀល)​ ជាជំនួយរបស់អង្គការយូមេនីធីហ្វើសកម្ពុជា។

បន្ទាប់មក ឯកឧត្តម និងប្រតិភូក្រុមការងារទាំងអស់​ បានបន្តចុះសួរសុខទុក្ខគ្រួសារក្រីក្រ១គ្រួសារ ព្រមទាំងសម្រេចជួយធ្វើផ្ទះជូនគ្រួសារនេះដោយគាត់មានជីវភាពខ្វះខាត និងជម្រកមិនសមរម្យផងដែរ។