ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការនូវអនុក្រឹត្យ ស្តីពីការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេសចំណុះបញ្ជាការដ្ឋានកងទ័ពជេីងគោក


រាជធានីភ្នំពេញ, ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការនូវអនុក្រឹត្យ ស្តីពីការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេសចំណុះបញ្ជាការដ្ឋានកងទ័ពជេីងគោក និងបេីកវគ្គហ្វឹកហ្វឺន បំប៉នជំនាញបច្ចេកទេស សង្រ្គោះគ្រោះមហន្តរាយវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្មង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺន បំប៉នជំនាញបេីកបរ-ជួសជុលអូប័រ និងរបៀបសង្រ្គោះ ជំនាន់ទី៤។