ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប មានជំនួបពិភាក្សាអំពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដឹកនាំដោយ លោក ភក្ដី សម្បូរណ៍ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្ត។
គោលបំណង នៃជំនួបពិភាក្សានេះ គឺដើម្បីពិនិត្យ ពិភាក្សា និងសង្កេតការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប និងបន្ថែមការយកចិត្តទុកដាក់ លើការងារគាំពារសង្គម ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជាក់ស្ដែង ដំណើរការនៃការផ្ដល់ប័ណ្ណសមធម៌តាមការស្នើសុំជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩៕
ជំនួបពិភាក្សាអំពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩
