ឯកឧត្តម ប្រាជ្ញ ចន្ទ បានដឹកនាំសមាជិកសមាជិកាគណៈកម្មការ​ អញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ​


នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិកាគណៈកម្មការ​ អញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយ​ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត។
ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាពេលនេះក្នុងគោលបំណងស្តាប់នូវរបាយការណ៍ និងស្វែងយល់ពីភាពរីកចម្រើនរបស់ខេត្ត ព្រមទាំងយន្តការជួយសម្របសម្រួល និងអន្តរាគមន៍រកដំណោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម តាក វណ្ណថា តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុផងដែរ។