លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តកោះកុង នាថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃចូលឆ្នាំខ្មែរ


លោកអភិបាលរងខេត្តកោះកុង សូមឱ្យមន្ទីរ អង្គភាព ពាក់ព័ន្ធត្រៀមលក្ខណៈ ដើម្បីទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តកោះកុង នាថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខ ដោយត្រូវធ្វើការអប់រំ ផ្សព្វផ្សាយជាប្រចាំតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជៀសវាងឱ្យផុតពីការរីករាលដាលចូលក្នុងសហគមន៍របស់យើង៕
មួយវិញទៀត រដ្ឋបាលគ្រប់លំដាប់ មន្ទីរ អង្គភាពទាំងអស់ ចូលរួមសហការឱ្យបានជិតស្និទ្ធបំផុត ជាមួយមន្ត្រីសុខាភិបាល ក្នុងន័យផ្តល់ព័ត៌មានទាក់ទង និងបញ្ហាសុខភាព របស់ភ្ញៀវទេសចរណ៍ ដើម្បីទទួលកិច្ចអន្តរាគមន៍បន្ទាន់ចំពោះភ្ញៀវ ដែលមកកំសាន្ត នៅក្នុងខេត្តកោះកុងរបស់យើង៕