នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំបញ្ជី និងឯកសារពាក់ព័ន្ធនឹងបញ្ហាដីធ្លីក្នុងវិស័យបរិស្ថាន ដោយមានការចូលរួមពីអនុប្រធាន សមាជិកក្រុមការងារ អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត និង ប្រធានមន្ទីរ នៃរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង។
ឯកឧត្តម អ៊ាង សុផល្លែត បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំបញ្ជី និងឯកសារពាក់ព័ន្ធនឹងបញ្ហាដីធ្លីក្នុងវិស័យបរិស្ថាន
