គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ​ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល


ខេត្តកណ្តាល ៖ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២ខ្នងផ្ទះ ដោយឆេះទាំងស្រុងចំនួុន១ខ្នង និងរងផលប៉ះពាល់ចំនួុន១ខ្នង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំ​ដោយលោក ទៀង សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២ខ្នងផ្ទះ ស្មើនឹង ២គ្រួសារ ស្ថិត​នៅ​ភូមិ ប្រក់ក្តារ ឃុំ​វិហារហ្លួុង ស្រុក​ពញាឮ ខេត្តកណ្តាល ។
លោក ទៀង សុគន្ធ បានចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បណ្ដាលឱ្យមានការខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះសំបែង និងទ្រព្យសម្បត្តិជាច្រើនផងដែរ។
នាឱកាសនោះ លោក ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្ត ជាពិសេស សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែង ប្រជាពលរដ្ឋរងគ្រោះចំនួន២ គ្រួសារនាពេលនេះ ទទួលបានអំណោយមនុស្សធម៌មួយចំនួនពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយដោះស្រាយនូវការខ្វះខាតបានមួយរយៈពេលខ្លី។
ជាមួយគ្នានោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ដោយត្រូវរស់នៅឱ្យមានអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន។
អំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២គ្រួសារ រួមមាន ៖ សម្រាប់គ្រួសាររងគ្រោះឆេះផ្ទះទាំងស្រុង ទទួលបានអង្ករចំនួុន២បាវ តង់១ ត្រីខ១យួុរ មី១កេស ទឹកសុទ្ធ ១កេស ទឹកត្រី១យួុរ ទឹកស៉ីអ៉ីវ១យួុរ ទឹកអាល់កុល១ដប ម៉ាស់១០បន្ទះ អាវយឺតចំនួុន៥ សំភារះផ្ទះបាយមួុយឈុត និងថវិកាចំនួន៧០ម៉ឺនរៀល។និងថវិការ៤០ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះឆេះដំបូលផ្ទះ។