រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យលោកជំទាវ លីវកា រតរីហ្គីស្ត បារីអូស្ត (LIURKA RODRIGUEZ BARRIOS) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបម្តែងការគួរសម និងពិភាក្សាការងារ


នៅព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យលោកជំទាវ លីវកា រតរីហ្គីស្ត បារីអូស្ត (LIURKA RODRIGUEZ BARRIOS) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធម្មការ និងសាសនា។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា សាធារណរដ្ឋគុយបា ជាពិសេសចាប់តាំងពីផ្តើមអាណត្តិការងារជាឯកអគ្គរដ្ឋទូតវិសាមញ្ញរបស់លោកជំទាវ លីវកា រតរីហ្គីស្ត បារីអូស្ត (LIURKA RODRIGUEZ BARRIOS) នៅកម្ពុជាមួយរយៈពេលកន្លងមកនេះ ដែលនាំឱ្យសង្កេតឃើញនូវវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថាការទំនាក់ទំនងដ៏ល្អនេះ ជាពិសេសនៅក្នុងអាណត្តិការងាររបស់លោកជំទាវ លីវកា រតរីហ្គីស្ត បារីអូស្ត (LIURKA RODRIGUEZ BARRIOS) នឹងនៅតែបន្តរីកចម្រើនទៅមុខបន្ថែមទៀត។
ជាការឆ្លើយតបចំពោះប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ លីវកា រតរីហ្គីស្ត បារីអូស្ត (LIURKA RODRIGUEZ BARRIOS)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីទៅលើការទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋគុយបា ។