ឯកឧត្តម ឈា ប៊ុនរិទ្ធ បានដឹកនាំគណ:កម្មាធិការលទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព ការងារ (ជំពូក២១)


នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំគណ:កម្មាធិការលទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព ការងារ (ជំពូក២១) ទំនប់អាងទឹកបឹងជីសែន និងសាងសង់សំណង់សិល្បការ នៅក្នុងឃុំជីនីក និងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រេចបាន ១០០ ភាគរយ ក្នុងទំហំការងាររួមមាន ៖
-ជួសជុលទំនប់អាងទឹកបឹងជីសែនប្រវែង ៤.៥៨០ ម៉ែត្រ
-សាងសង់សំណង់លូជ្រុង(ទ្វារ១) លើទំនប់អាងទឹកបឹងជីសែន ០១កន្លែង
-សាងសង់សំណង់លូជ្រុង(ទ្វារ១) លើប្រឡាយមេអែបទំនប់ ចំនួន០២កន្លែង
-សាងសង់សំណង់ស្ទាក់ទឹក(ទ្វារ៥) លើប្រឡាយមេបឹងធំ ចំនួន០២កន្លែង