ឯកឧត្តម ប៉ា សុជាតិវង្ស និង លោកជំទាវ អញ្ជើញចូលរួមប្រារព្ធពិធីសូត្រមន្ត កាន់វេនបិណ្ឌ៥ នៅវត្តកំសាន្ត


នាសៀលថ្ងៃ អាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ០៦ ខែកញ្ញាឆ្នាំ ២០២០ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ លោកជំទាវ ឡោក ខេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងស្វាមី រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ និង ថ្នាក់ដឹកនាំ រដ្ឋបាលខណ្ឌច្បារអំពៅ បានអញ្ជើញចូលរួមប្រារព្ធពិធីសូត្រមន្ត កាន់វេនបិណ្ឌ៥ នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។