ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំប្រតិភូក្រសួងធម្មការ និងសាសនា បានអញ្ជើញចុះសួរសុខទុក្ខ នាំយកថវិកា និងគ្រឿងឧបភោគបរិភោគផ្ដល់ជូនអគ្គបញ្ជាការដ្ឋានបញ្ជូនសារនៃកងយោធពលខេរៈភូមិន្ទ


ព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង នាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនអគ្គបញ្ជាការដ្ឋានបញ្ជូនសារនៃកងយោធពលខេរៈភូមិន្ទ។
ក្នុងនាមក្រសួងធម្មការនិងសាសនា ឯកឧត្តមរដ្ឋមន្ត្រី រួមទាំងសម្តេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា ជំនួយការ និងមន្រ្តីរាជការក្រោមឱវាទក្រសួង ព្រមទាំងអង្គការ សមាគម បានផ្សាភ្ជាប់ជាមួយកម្លាំងប្រដាប់អាវុធបាននាំយកថវិកាសរុប១១លាន និង១០ម៉ឺនរៀល សម្រាប់ជូន មេបញ្ជាការ មេបញ្ជាការរង សេនាធិការរង នាយកទាពលទាហាន និង ជូនអង្គភាពចំនួន ១០លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគ រួមមាន៖ អង្ករ២តោន៤០០គីឡូក្រាម .មីកេះតូច៨៦កេះតូច មីខ្លាឃ្មុំ៣៨កេះ.ទឹកផ្លែឈើ ២៦កេះ. ទឹកស៊ីអ៊ីវ ៤១យួរ. ទឹកត្រី ៤៩យួរ. ទឹកក្រូច ៧កេះ. ទឹកសុទ្ធ ៣០កេះ. ស្ករស២៣គីឡូក្រាម. ប្រេងឆា៩ដប. ប៊ីចេង ១កញ្ចប់. ត្រីខ៣យួរ រួមនិងសម្ភារៈផ្សេងទៀត នៅអគ្គបញ្ជាការដ្ឋានកងទ័ពបញ្ជូនសារ នៃកងយោធពលខេរភូមិន្ទ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នៅក្នុងពិធីនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា អំណោយទាំងអស់នេះ បានមកពីការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងធម្មការ និងសាសនា ព្រមជាមួយនឹងការចូលរួមពីសំណាក់ សម្តេច ព្រះមន្រ្តីសង្ឃនៅតាមបណ្ដាវត្តអារាម និងគ្រឹស្ទសាសនា ឥស្លាមសាសនា ព្រមទាំងអង្គការ សមាគមគ្រប់និកាយសាសនា ដែលបានចែករំលែកពីការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដើម្បីចូលរួមឆ្លើយតបនូវគុណតម្លៃចំពោះវីរៈយុទ្ធជន នៃកយោធពលខេរភូមិន្ទ ពិសេសអគ្គបញ្ជាការដ្ឋានបញ្ជូនសារ ដែលបានប្តេជ្ញាការពារបានយ៉ាងហ្មឺងម៉ាត់នូវបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក រហូតទទួលបានសុខសន្ដិភាពពេញបរិបូរណ៍ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕