ឯកឧត្តម ឡេង ប៊ុនតេង នាំយកថវិកា សម្តេចប្រធានព្រឹទ្ធសភា សួរសុខទុក្ខ តារាចម្រៀងជើងចាស់ នូ សុិប


(ព្រែកព្នៅ)៖ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និងក្រុមការងារ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចុះសួរសុខទុក្ខ និងនាំយកនូវថវិកាផ្ទាល់របស់ សម្តេច ឧបត្ថម្ភ តារាចម្រៀងជើងចាស់ នូ សុិប ដែលកំពុងសម្រាកព្យាបាលជម្ងឺប្រចាំកាយនៅគេហដ្ឋានរបស់លោក ដែលស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ …។
តារាចម្រៀងជើងចាស់ នូ ស៊ិប កន្លងមក លោក នៅបន្តអាជីពជាអ្នកចម្រៀង ហើយលោកតែងតែទៅច្រៀងតាមភោជនីយដ្ឋាននានា ឬអញ្ជើញច្រៀងតាមពិធីមង្គលការនានាផងដែរ …។ មួយរយៈចុងក្រោយនេះ ដោយសារតែ មានកើតឡើងនូវវិបត្តិជំងឺកូវីដ.១៩ ធ្វើអោយតារាចម្រៀងជើងចាស់រូបនេះ ទទួលរងផលប៉ះពាល់ជាច្រើន និងធ្លាក់ខ្លួនឈឺផងដែរ …។
បច្ចុប្បន្ននេះ លោកតា នូ ស៊ិប មាន ជន្មាយុ ៧៤ឆ្នាំហើយ សព្វថ្ងៃលោក ស្នាក់នៅជាមួយប្អូនប្រុសបង្កើតរបស់លោក នាគេហដ្ឋានស្ថិតនៅភូមិបឹងខ្ទុំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើរម្លឹកឡើងវិញ ដល់បទចម្រៀង « អនិច្ចា អ្នកស្រែ » មានប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈជាច្រើន ដែលនៅតែចងចាំគ្មានភ្លេចពីទឹកដមសម្លេងដ៏ពីរោះរបស់ តារាចម្រៀងជើងចាស់ នូ ស៊ិប នេះ …៕
His Excellency Leng Bunteng Brings Budget of Samdech President of Senate to Senior Singer Nou Sip
————————————————————————-
(Prek Phnov): His Excellency Leng Bunteng, Advisor to Samdech President of Senate and working group, high representative of Samdech Vibol Sena Pheakdei Say Chhum, President of Senate, paid a visit and brought Samdech’s budget to support Senior Singer Nou Sip, who is under treatment of physical illness at his residence in Sangak Punphsang, Khan Prek Phnov…..
The senior singer, so far, has continued his career as singer and always sing at restaurants or at any affairs of wedding ceremonies…in recently, due to COVID-19, he has suffered a lot of its impact and fallen ill also…
He is now 74 years old, nowadays he is living with his younger brother in Beung Khaom Village, Sangkat Punphsang, Khan Prek Phnov, Phnom Penh.
If reminding a song, “Anicha Neksre,” there are a lot fans who are in favor of arts, remember the beautiful voice of the Senior Singer Nou Sip…