ឯកឧត្តម អ៊ុន ចាន់ដា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំជំរុញការចូលរួមពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត


នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្តីពីការជំរុញការចូលរួមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
ចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំគណបក្សតាមមន្ទីរអង្គភាព និង ក្រុងស្រុកទូទាំងខេត្ត។
នៅក្នុងកិច្ចប្រជុំនេះ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានធ្វើបទបង្ហាញពីទិដ្ឋភាពសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ នឹងចុះឈ្មោះបោះឆ្នោត។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានជំរុញឲ្យថ្នាក់ដឹកនាំគណបក្សពាក់ព័ន្ធ ចូលរួមអនុវត្តឲ្យត្រឹមត្រូវ នូវច្បាប់ បទបញ្ជា នីតិវិធី ដែលបានដាក់ចេញ និង ត្រូវជំរុញឲ្យសមាជិកគណបក្ស ដែលពុំទាន់បានចុះឈ្មោះ ត្រូវទៅចុះឈ្មោះបោះឆ្នោត ហើយសមាជិកគណបក្សដែលបានចុះឈ្មោះរួចហើយ ត្រូវទៅពិនិត្យឈ្មោះ ក្រែងមានការចាំបាច់ក្នុងការស្នើកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត ។