ក្រុមការងារអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកណ្តាល បានដឹកម៉ាស៊ីនអន្តរាគមន៍បូមទឹក ចំនួន០២គ្រឿង ដេីម្បីចុះជួយបូមទឹកបញ្ចូលអាងសម្រាប់រក្សាទឹកទុកស្រោចស្រពស្រូវរដូវប្រាំងឆ្នាំ២០២០-២០២១


នៅថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ក្រុមការងារអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកណ្តាល បានដឹកម៉ាស៊ីនអន្តរាគមន៍បូមទឹក កម្លាំង ៦៥សេះ ចំនួន០២គ្រឿង ដេីម្បីចុះជួយបូមទឹកបញ្ចូលអាងសម្រាប់រក្សាទឹកទុកស្រោចស្រពស្រូវរដូវប្រាំងឆ្នាំ២០២០-២០២១ នៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ដោយសាការបម្រែបម្រួលអាកាសធាតុ ធ្វេីឲ្យស្ថានភាពទឹកទន្លេមេគង្គឆ្នាំនេះមានកម្រិតទាប ដែលជាហេតុបណ្តាលឲ្យអាងស្តុកទឹកមួយចំនួនធំតាមបណ្តាស្រុក ក្នុងខេត្ត គ្មានទឹកហូរចូលឡេីយ។ ក្រុមជំនាញរបស់មន្ទីរ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងប្រជាពលរដ្ឋ បានសហការគ្នារំកិលម៉ាស៊ីនចូលដល់ទីតាំងដែលមានប្រភពទឹកបូមចំនួន ០២ ទីតាំង ៖
– ទីតាំងដាក់ម៉ាសុីនទី១ : បូមបញ្ចូលអាងទឹកក្តុល ស្ថិតក្នុងភូមិតាមែ ឃុំកំពង់អុស ទាញយកប្រភពទឹកពីទន្លេសាប
– ទីតាំងដាក់ម៉ាស៊ីនទី២ : បូមដាក់បញ្ចូលអាងទឹកកំពង់រលីង ស្ថិតក្នុងភូមិដងគោម ឃុំកំពង់អុស ទាញយកប្រភពទឹកពី ព្រែកដងគោម ៕
On Sunday 04 October 2020, the team work of Kandal Provincial Department of Water Resources and Meteorology, has installed the 2 pumping machines with 65 horsepower to pump water into reservoir for irrigating the cultivation field during Dry-Season 2020-2021, Kampong Os commune, Ponhea Leu district.