រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារងនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត


នាថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានថ្នាក់ក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារសរុបចំនួន ៣៤១នាក់ ស្រី៣៨នាក់។
ឯកឧត្តមអភិបាលខេត្តបានធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តមប្រធានក្រុមការងារអំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ សាធារណេ:មានភាពល្អរប្រសើរ សេដ្ឋកិច្ច និង ភ្ញៀវទេសចរណ៍នៅតែកើនឡើងជាលំដាប់ទោះបីស្ថិតក្នុងដំណាក់កាលកូវីដក៏ដោយ ការងារបោះឆ្នោត ដំណេីរការដោយប្រក្រតី និងលទ្ធផលសម្រេចបានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក បានចុះធ្វេីវេទិកាសាធារណៈសរុបចំនួន ២១៦លើក លើ ៩៣ឃុំ សង្កាត់ ដោយប្រមូលបាននូវបញ្ហាសំណូមពរចំនួន ៦៩៨ករណី ក្នុងនោះបានដោះស្រាយចំនួន ៤៧៦ករណី កំពុងដោះស្រាយបានចំនួន ២០៥ករណី និងមិនទាន់ដោះស្រាយបានចំនួន ១៧ករណី។
ក្រោយការធ្វេីបទអន្តរាគមន៍របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តមប្រធានក្រុមការងារបានថ្លែងការកោតសរសេីរដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់អំពីការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងថវិកា សម្ភាៈ ទេីបសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងត្រីមាសទី៣នេះ និងដាក់ចេញនូវទិសដៅដល់ក្រុមការងារខិតខំជម្រុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានល្អប្រសេីរ ថែមទៀត ក្នុងនោះសូមឲក្រុមការងារបន្តការចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជម្រុញតាមដានការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការងារបោះឆ្នោត ការងារអត្តសញ្ញាណប័ណ្ណគំរូថ្មី ការពិនិត្យធ្វេីចំណាត់ថ្នាក់តាមប្រភេទនូវបញ្ហាប្រឈមដេីម្បីឆ្លេីយតប នឹងដោះស្រាយជូនប្រជាពលរដ្ឋ ទៅតាមយន្តការនានារបស់ក្រុមការងារ។
ជាទីបញ្ចប់នៃកម្មវិធី ឯកឧត្តមប្រធាន បានបំពាក់មេដាយជូនដល់សមាជិក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេតត្តំពត៕